រំលងទៅមាតិកាចម្បងប៉ូលិសខ្មែរប្រគល់ខ្មាន់កាំភ្លើងបាញ់លោក លិម គិមយ៉ា ឱ្យប៉ូលិសថៃ
ប៉ូលិសខ្មែរបានប្រគល់ខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ឱ្យប៉ូលិសថៃនៅថ្ងៃទី១១មករានេះ។ ខ្មាន់កាំភ្លើងរូបនេះបានរត់ភៀសខ្លួនចូលមកដល់ទឹកដីខ្មែរ បន្ទាប់ពីបានបាញ់ប្រហារអតីតតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា នៅកណ្ដាលទីក្រុងបាងកក (Bangkok) កាលពីថ្ងៃទី០៧មករា ហើយត្រូវបានប៉ូលិសខ្មែរឃាត់ខ្លួននៅខេត្តបាត់ដំបង។