ក្រុម​ចលនា​មាតា​ធម្មជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​សេរីភាព​យុវជន​ ចូល​រួម​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ដោយ​គ្មាន​ការ​រឹតត្បិត​

ក្រុម​ចលនា​មាតា​ធម្មជាតិ​ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​សេរីភាព​យុវជន​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ ការពារ​ធនធាន​ជាតិ ​ដោយ​គ្មាន​ការ​រឹត​ត្បិត​ និង​ចាប់​ចង​។​ សំណើ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ចុះ​អនុវត្ត​ច្បាប់​លើ​រោងចក្រ​ចិន​មួយ​កន្លែង​ ដែល​បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​ព្រែក​ធម្មជាតិ​ ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​ក្បែរ​ទីតាំង​ដែល​ក្រុម​ចលនា​មាតា​ធម្មជាតិ​ ធ្លាប់​ផ្សាយ​វីដេអូ​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយករណី​រោងចក្រ​ចិន​បង្ហូរ​គីមី​ចូល​ស្ទឹង​ក្រាំង​អាត​៕