កម្ពុជា​ឆ្លើយ​តប​នឹង​អ.ស.ប ​ថា​ ការ​តាំង​ទី​លំនៅ​ឋាន​ថ្មី​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​

តំណាង​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ពាក់ព័ន្ធ​បញ្ហា​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ប្រមាណ​៤ម៉ឺននាក់ ​(៤០.០០០) ចេញ​ទាំង​បង្ខំ​ ដោយ​អះអាង​ថា​ ជា​ការ​បំភ្លៃ​ព័ត៌មាន​ និង​គ្មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​ឡើយ​។ ប៉ុន្តែ ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​ចំណុច​ខ្វះ​ខាត​ ដើម្បី​កែ​លំអ​ប្រសើរ​ជាង​ឆ្លើយ​តប​បដិសេធ​ទាំង​គ្មាន​ភ័ស្ដុតាង​ច្បាស់លាស់​៕