រំលងទៅមាតិកាចម្បងខួប១១ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបដ៏ហិង្សានៅផ្លូវវេងស្រេង ជនរងគ្រោះ នៅមិនទាន់ទទួលបានយុត្តិធម៌
មន្ត្រីសង្គមស៊ីវិល និងជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅតាមបណ្ដោយផ្លូវវេងស្រេងនិងមុខរោងចក្រ យ៉ាក ជីន កាលពី ១១ឆ្នាំមុន បានរៀបចំពិធីរំលឹកខួប ដើម្បីទាមទារឱ្យរដ្ឋាភិបាលផ្ដល់នូវយុត្តិធម៌ដល់កម្មករ ដែលបានបាត់បង់ជីវិត និងរងអំពើហិង្សាបាញ់ប្រហារពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ មន្ត្រីសង្គមស៊ីវិលថា ករណីនេះ រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ បើពុំដូច្នោះ វប្បធម៌និទ្ទណ្ឌភាពមកលើពលរដ្ឋ នៅតែបន្តកើតមានជាដដែល។