រំលងទៅមាតិកាចម្បងគណបក្សកម្លាំងជាតិចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធស្ត្រីទូទាំងប្រទេស ដើម្បីពង្រីកសកម្មភាពនយោបាយ
គណបក្សកម្លាំងជាតិ ចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធកសាងកម្លាំងស្ត្រីនៅទូទាំងប្រទេស ដើម្បីពង្រីកសកម្មភាពនយោបាយ ដោយគ្មានការរើសអើង។ នៅថ្ងៃទី០៧ មករា គណបក្សបានបើកកិច្ចប្រជុំផ្គូផ្គងរចនាសម្ព័ន្ធថ្នាក់ដឹកនាំជាស្រ្ដី ដោយមានវត្តមានស្រ្ដីមកពីខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ធំ និងសៀមរាប រួមទាំងស្ត្រីជាប្រពន្ធរបស់អ្នកនយោបាយដែលកំពុងជាប់ពន្ធនាគារផង។