អ្នក​ឃ្លាំមើល​ថា​កម្ពុជា​គួរ​បញ្ចប់​ហិង្សា​នយោបាយ​ត្រឹម​ករណី​លោក​ លិម គិមយ៉ា​ មុនពេល​វិនាស​ខ្លួន​ឯង​

​#សម្រង់សម្តីសំខាន់ៗ៖ ​លោក​ សេង សារី​ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន​សង្គម​លើក​ឡើង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​រាត្រី​ថ្ងៃអង្គារ​ ទី១៤​ ខែ​មករា​ថា​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នៅ​កម្ពុជា​គួរ​តែ​បញ្ចប់​ហិង្សា​នយោបាយ​ និង​អំពើ​អយុត្តិធម៌។​ ​លោក​ ​ស៊ន តារា​ អ្នក​អត្ថាធិប្បាយ​នយោបាយ​ថា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ នឹង​វិនាស​ខ្លួន​ឯង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕​