រំលងទៅមាតិកាចម្បងភរិយា លោក លិម គិមយ៉ា រៀបរាប់ពីសកម្មភាពនៅលើឡានក្រុងមកទីក្រុងបាងកក មុនពេលឃាតកបាញ់សម្លាប់ប្ដី
ភរិយាលោក លិម គិមយ៉ា ក្រោយពីបានវិលទៅដល់ប្រទេសបារាំង អ្នកស្រី បានអះអាងប្រាប់តុលាការបារាំងថា ឃាតកម្មលើប្ដីរបស់អ្នកស្រីនេះ ថាជារឿងនយោបាយ។ អ្នកស្រី បានរំលឹកឡើងវិញថា ក្រោយពីឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិរួច ទើបអ្នកស្រីនឹកឃើញ ពីភាពមិនប្រក្រតីមួយចំនួន ដែលបានកើតឡើងនៅលើឡានក្រុង និងក្នុងពេលធ្វើដំណើរ។ ក្នុងពេលនោះ អ្នកស្រី និងលោក លិម គិមយ៉ា មិនបានចាប់អារម្មណ៍ទាល់តែសោះថា ព្រឹត្តិការណ៍ទាំងនោះ អាចជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើស្វាមីរបស់អ្នកស្រីទេ។
តើក្នុងពេលធ្វើដំណើរនៅលើឡានក្រុងពីខែត្រសៀមរាប ឆ្ពោះមកទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៧ មករា នោះ លោក លិម គិមយ៉ា និងភរិយាបានជួបភាពមិនប្រក្រតីអ្វីខ្លះ?