កសិករ​នៅ​ខេត្ដពោធិ៍សាត់ត្អួញត្អែរ​ពី​តម្លៃ​ស្រូវ និង​កង្វះ​ទឹក​ប្រើ​ប្រាស់​នារដូវប្រាំង​

កសិករ​​រស់​នៅ​តំបន់​ជាប់​បឹង​ទន្លេសាប​ក្នុង​ខេត្ដពោធិ៍សាត់ ​ត្អួញត្អែរ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះខ្លាំង​ ចំណែក​ ប្រឡាយ ស្ទឹង បឹងបួរ មួយ​ចំនួន​មាន​​រីង​ស្ងួត​ជា​បណ្ដើរៗ។ ពួកគាត់​អះអាង​ថា បញ្ហា​កង្វះ​ទឹក​ប្រើ​ប្រាស់​នេះ ​បាន​កើត​ឡើង​ស្ទើ​រជា​រៀង​រាល់​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម ​នឹង​ការ​ខាត់​បង់​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ ពួកគាត់​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត កំណត់​តម្លៃ​ស្រូវ​ដល់ប្រជាកសិករខ្មែរ និង​រៀប​ចំស្ដារ​ប្រព័ន្ធ​ធារា​សាស្រ្ដ​ឱ្យ​បាន​សមរម្យ៕​