រំលងទៅមាតិកាចម្បងលោក រ៉ុង ឈុន នឹងចូលបំភ្លឺនៅតុលាការពីបទ«មិនរាងចាល»
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី០២ ខែមករា ថា លោកនឹងចូលបំភ្លឺតាមដីកាកោះសាលាដំបូងរាជធានីភ្នំពេញ ពីបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅព្រឹកថ្ងៃទី១៧ ខែមករាខាងមុខនេះ។ លោក រ៉ុន ឈុន បញ្ជាក់ថា លោកនឹងគោរពតាមការសន្យាថា នឹងមិនចាកចេញទៅណាចោលអ្នកគាំទ្រឡើយ ទោះត្រូវប្រឈមឧបសគ្គយ៉ាងណាក្ដី។ ផ្ទុយទៅវិញ លោកបន្តថា ប្រសិនបើនៅតែប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយជំទាស់ នឹងធ្វើឱ្យប្រទេសជាតិកាន់តែខាតបង់។