រំលងទៅមាតិកាចម្បងតុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនបក្សប្រឆាំងលោក វឿង សំណាង នៅសប្ដាហ៍ក្រោយ
សកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង ស្នើតុលាការកំពូលផ្ដល់យុត្តិធម៌ និងទម្លាក់ការចោទប្រកាន់ដល់រូបលោកដើម្បីបានទៅជួបជុំជាមួយក្រុមគ្រួសារវិញ ខណៈមេធាវីនិងសាច់ញាតិរបស់លោកបញ្ជាក់ថា តុលាការថ្នាក់ក្រោមមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោកនោះទេ។ តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនបក្សប្រឆាំងរូបនេះ នៅថ្ងៃទី២៤ ខែធ្នូ ដើមសប្ដាហ៍ក្រោយ។