កូដករណាហ្គាវើលដ៍ជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អន្តរាគមន៍ទៅក្រសួងការងារ ដើម្បីបញ្ចប់វិវាទ

ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) អះអាងថា មានតែនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទេ ទើបហ៊ានចេញមុខ ជំរុញទៅក្រសួងការងារ ដែលមានលោក ហេង សួរ ជារដ្ឋមន្រ្ដី ដើម្បីអន្តរាគមន៍ទៅដល់ភាគីថៅកែណាហ្គាវើលដ៍ ចេញមុខដោះស្រាយបញ្ចប់វិវាទការងារនេះ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ក្រុម​កូដ​ករ​ប្រមាណ ៣០​នាក់ បន្ដធ្វើកូដកម្មនៅ​រសៀល​ថ្ងៃទី០៥ មករា នេះ ដើម្បី​ទាមទារ​ដំណោះស្រាយជម្លោះ​ការងារ​ ដែល​នៅ​ជាប់​គាំង​អស់​រយៈពេល​ជាង​ ៣ឆ្នាំ៕