រំលងទៅមាតិកាចម្បងគណបក្សកម្លាំងជាតិរើខុទ្ទកាល័យចេញទាំងបង្ខំដោយសារតែម្ចាស់ផ្ទះរងការគំរាមកំហែង
នៅថ្ងៃទី២៧ ខែធ្នូ នេះ ខុទ្ទកាល័យ និងជាទីស្នាក់ការកណ្ដាលរបស់គណបក្សកម្លាំងជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបង្ខំចិត្តរើចេញ បន្ទាប់ពីម្ចាស់ផ្ទះរងនូវការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន។ មន្រ្តីការិយាល័យរដ្ឋបាលគណបក្សកម្លាំងជាតិ លោក ផុន សុភា លើកឡើងថា ដោយសារតែគណបក្សប្រកួតប្រជែងភ័យខ្លាច ទើបបន្ដធ្វើទុក្ខបុកម្នេញ និងនៅតែបន្ដលេងល្បិចពីក្រោយខ្នងបែបនេះ៕