មន្រ្តីបក្សកាន់អំណាចព្យាយាមលាងជម្រះលោក ហ៊ុន សែន ពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា

អ្នកឃ្លាំមើលលើកឡើងថា មន្រ្តីបក្សកាន់អំណាចកំពុងព្យាយាមលាងជម្រះមុខមាត់ឪពុកនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដើម្បីផ្តាច់ចេញពីអ្នកពាក់ព័ន្ធក្នុងអំពើឃាតកម្មលើលោក លិម គិមយ៉ា។ រីឯប្រពន្ធលោក លិម គិមយ៉ា ថា ឃាតកម្មលើប្ដីលោកស្រី កើតចេញពីរឿងនយោបាយ។