រំលងទៅមាតិកាចម្បងកសិករត្អូញត្អែររបរធ្វើអំបិល មិនអាចធ្វើឱ្យពួកគាត់មានជីវភាពសមរម្យ
ប្រជាពលរដ្ឋមួយចំនួននៅស្រុកទឹកឈូ ខេត្តកំពត បន្តប្រកបរបរធ្វើអំបិលចេញពីទឹកសមុទ្រធម្មជាតិ ដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទោះបីអំបិលផលិតបាន តែមិនសូវមានទីផ្សារ និងលក់បានតម្លៃទាប ក៏ពលរដ្ឋថា ពួកគាត់បន្តប្រកបរបរនេះ ដើម្បីផ្គត់ផ្គង់អំបិលធម្មជាតិដល់ទីផ្សារក្នុងស្រុក និងដើម្បីរក្សាអត្តសញ្ញាណមុខរបរក្នុងតំបន់ជាប់សមុទ្រមួយនេះ ឱ្យនៅស្ថិតស្ថេរ។
កសិករស្រែអំបិល ស្នើដល់រដ្ឋាភិបាល បង្កើតគម្រោងទ្រទ្រង់ និងលើកកម្ពស់មុខរបរមួយនេះ តាមរយៈការបង្កើតរោងចក្រ ឬសមាគម ដែលមានជំនាញក្នុងការគ្រប់គ្រង រកទីផ្សារ និងផ្សព្វផ្សាយផលិតផលអំបិលកម្ពុជាឱ្យបានទូលំទូលាយ ដើម្បីឈានដល់ការផ្គត់ផ្គង់ទូទាំងប្រទេស និងនាំចេញទៅកាន់អន្តរជាតិ៕