​អ្នក​ឃ្លាំមើល​ថា​លោក​ ហ៊ុន ម៉ាណែត ​វង្វេង​សត្រូវ​រឿង​កោះគជ់​

#សម្រង់សម្ដីសំខាន់ៗ​៖ ​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ ​សេង សារី លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​អង្គារ ទី​២៤​ ឆ្នាំ​២០២៤​ ថា​លោក​ ហ៊ុន ម៉ាណែត​ ​កំពុង​វង្វេង​សត្រូវ ​ដោយ​យក​ពលរដ្ឋ​ខ្មែរ​ជា​សត្រូវ​ក្នុង​រឿង​កោះគជ់។​ លោក​ថា​ការ​យក​បញ្ហា​កោះគជ់​ ឬ​កោះ​គុត​ ទៅ​តុលាការ​អន្តរ​ជាតិ​ (ICJ) ​មិនមែន​ជា​ការ​បង្កើត​ឱ្យ​មាន​សង្គ្រាម​នោះ​ឡើយ​ តែ​ជា​ការ​ដោះស្រាយ​បញ្ហា​តាម​យន្តការ​អន្តរជាតិ៕​