កម្ពុជា​បាន​ប្រគល់ខ្លួន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​លោក ​លិម​ គិម​យ៉ា ឱ្យ​ភាគី​ថៃ

អគ្គស្នងការ​នគរបាល​ជាតិ​ បានប្រគល់ខ្លួន​ខ្លួន​ខ្មាន់​កាំភ្លើង​ជនជាតិ​ថៃ​ ឈ្មោះ​ អេកាឡាក់ ផែណយ​(Aekaluck Paenoi)​ ដែល​បាន​បាញ់​សម្លាប់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក លិម គិមយ៉ា ឱ្យ​ទៅ​អាជ្ញាធរ​ថៃ​ កាល​ពី​ថ្ងៃ​ទី១១ មករា ។ ដោយ​ឡែក​តុលា​ការ​ព្រហ្ម​ទណ្ឌ​ថៃ​ បាន​ចេញ​ដី​កា​ចាប់​ជន​សង្ស័យ​ទី​២ ជា​ជន​ជាតិ​ខ្មែរ ​ឈ្មោះ​ ពេជ្រ​ គឹម​ស្រ៊ិន​  ប៉ុន្តែ ​អាជ្ញាធរ​កម្ពុជា​មិន​ទាន់​ចាប់​ខ្លួន​ជនសង្ស័យ​ទីពីរ​បាន​ នៅ​ឡើយ​ទេ​៕ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/cambodian-police-hand-over-a-thai-gunman-to-thai-authorities-01112025060352.html