តើកម្ពុជាប្ដឹងរឿងកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិអាចបង្ក​សង្គ្រាមជាមួយថៃឬយ៉ាងណា?​

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ ទី​២៤​ ឆ្នាំ​២០២៤​ ពិភាក្សា​លើ​ប្រធាន​បទ​កោះ​គជ់​ និង​បាន​ពិនិត្យ​មើល​ថា​ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចង់​គេចវេស​រឿង​ជម្លោះ​កោះ​គជ់​ជាមួយ​ថៃ​មែន​នោះ​ តើ​មកពី​មូលហេតុ​អ្វី?​ ​តើ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​រឿង​ជម្លោះ​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជា​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​បង្ក​សង្គ្រាម​ជាមួយ​ថៃ​ឬ​យ៉ាងណា?​ ​ ​កម្មវិធី​នេះ​មាន​វាគ្មិនពីរ​រូប​គឺ​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ ​សេង សារី ​និង​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​លោក​ ​សេង វណ្ណលី៖​