រំលងទៅមាតិកាចម្បងត្រីរាជដែលជាត្រីទឹកសាបធំបំផុតក្នុងពិភពលោក០៦ក្បាល ត្រូវបានលែងចូលក្នុងទន្លេសាបនិងទន្លេមេគង្គ
ត្រីរាជ ជាប្រភេទត្រីទឹកសាបធំជាងគេក្នុងពិភពលោក ដែលអាចលូតលាស់មានទម្ងន់រហូត៣០០គីឡូ និងប្រវែង៣ម៉ែត្រ ត្រូវបានគេប្រទះឃើញជាបន្តបន្ទាប់នៅទន្លេសាប និងទន្លេមេគង្គ។ ត្រីរាជ០៦ក្បាលទៀត ត្រូវបានលែងចូលទន្លេមេគង្គនិងទន្លេសាបវិញ នៅដើមខែធ្នូនេះ បន្ទាប់ពីត្រូវបានអ្នកនេសាទចាប់បាន។ មន្ត្រីជលផលនិងអ្នកអភិរក្សបានលើកទឹកចិត្តឱ្យអ្នកនេសាទ ជួយផ្ដល់ព័ត៌មាន ប្រសិនបើពួកគេចាប់បានប្រភេទត្រីកម្រជិតផុតពូជ ដូចជាត្រីរាជនេះ។