រំលងទៅមាតិកាចម្បងសមត្ថកិច្ច៖ កម្ពុជា«រង់ចាំសំណើពីសមត្ថកិច្ចថៃ»ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ពេជ្រ គឹមស្រ៊ិន
កាលពីថ្ងៃទី០៨ ខែមករា តុលាការថៃបានចេញដីកាចាប់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ គឹមស៊្រិន ក្រោយពេលក្រុមអ្នកស៊ើបអង្កេតរបស់សមត្ថកិច្ចថៃរកឃើញថា បុរសវ័យ២៤ឆ្នាំរូបនេះ ជាអ្នកចង្អុលបង្ហាញគោលដៅឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា ហើយរូបគេបានគេចខ្លួនតាមយន្តហោះមកកម្ពុជាវិញភ្លាមៗ ក្រោយពេលកើតហេតុ។ ប៉ុន្តែ គិតមកដល់ពេលនេះ តុលាការនិងសមត្ថកិច្ចកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ដោយមិនប្រកាសពីការតាមចាប់ខ្លួនជនសង្ស័យរូបនោះឡើយ។ អ្នកឃ្លាំមើលថា ការស្ងប់ស្ងាត់របស់រដ្ឋាភិបាលកម្ពុជាបែបនេះគឺកំពុងបង្ហាញឱ្យពលរដ្ឋដឹងច្បាស់ថា មេខ្លោងនៅពីក្រោយការសម្លាប់ លោក លិម គិមយ៉ា អាចជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា៕