លោក ហ៊ុន សែន ថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ប្រាប់ទីប្រឹក្សាសន្តិសុខជាតិជប៉ុនថាកម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមនៅក្រោយពេលដែលកំពង់ផែនេះបានសាងសង់រួចរាល់។ ទោះជាយ៉ាងណា អ្នកវិភាគថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែកម្ពុជាក៏គួរអនុញ្ញាតឱ្យនាវាសហរដ្ឋអាមេរិកឬប្រទេសផ្សេងទៀតចូលចតនៅកំពង់ផែរាមដែរ៕