រំលងទៅមាតិកាចម្បងតុលាការបារាំង បានសាកសួរភរិយា លោក លិម គិមយ៉ា ពីករណីឃាតកម្មលើលោក លិម គិមយ៉ា
ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី នៅក្នុងពិធីបុណ្យសព ដែលធ្វើឡើងនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀក ម៉ាន នៅជាយទីក្រុងប៉ារីស បានប្រតិម្មប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦មករា ថា ឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងគំនុំ ឬរឿងបុគ្គល ដូចដែលជនសង្ស័យជាឃាតកបានឆ្លើយប្រាប់ ប៉ូលីសថៃឡើយ។ អ្នកស្រី អះអាងថា អ្នកស្រីបានដាក់ពាក្យប្ដឹងពីរឿងឃាតកម្មនេះ ទៅតុលាការបារាំងរួចហើយ ស្របពេលតុលាការថៃកំពុងតែដំណើរការស៊ើបអង្កេតរឿងនេះ។