ព្រះសង្ឃ គឹម សីលាបដិសេធទិញកុដិខុសច្បាប់

ព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់ក្នុងវត្តស្ទឹងមានជ័យ ព្រះនាម គឹម សីលាកំពុងប្រឈមនឹងបទចោទថ្មីមួយទៀតទាក់ទិននឹងការទិញកុដិខុសច្បាប់។ បទចោទថ្មីនេះធ្វើឡើងបន្ទាប់ពី គណៈកម្មាធិកាវត្តស្ទឹងមានជ័យ បានរៀបចំកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី ០៧ ខែធ្នូ ក្នុងព្រះវិហារវត្តស្ទឹងមានជ័យ ដើម្បីសាកសួរព្រះសង្ឃខ្មែរកម្ពុជាក្រោមរូបនេះ ទាក់ទិននឹងការសង្ស័យថាបានបោះព្រះពុទ្ធរូប ១៧អង្គចូលទៅក្នុងទឹកស្រះ ។