សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​រាយការណ៍​ទៅ​ អ.ស.ប ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​វៀតណាម

សហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ចប់បេសកកម្មជិតពីរសប្តាហ៍ចូលរួមកិច្ចប្រជុំ វេទិកាអចិន្ត្រយ៍ស្ដីពីបញ្ហាជនជាតិនៅបុរីញូវយ៉ក(New York) កាលពីចុងសប្តាហ៍មុន។ សហព័ន្ធបានប្រើប្រាស់វេទិកានេះដើម្បីផ្សព្វផ្សាយការធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរក្រោមពីសំណាក់រដ្ឋាភិបាលវៀតណាមនិងស្នើឲ្យវៀតណាមចាត់ទុកខ្មែរក្រោមជាជាតិដើមហើយត្រូវបូកបញ្ចូលសហគមន៍ខ្មែរក្រោមក្នុងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមនិងការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ។