សមាជិកក្រុមការងារ ១០០រាត្រីម្នាក់បាត់ខ្លួន នៅវេលាប្រមាណ ២រសៀលថ្ងៃទី១០ កញ្ញា។ រហូតមកទល់ម៉ោងផ្សាយនេះ ក្រុមគ្រួសារមិនទាន់ដឹងពីមូលហេតុនៃការបាត់ខ្លួននៅឡើយ។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ដែលជាបងប្រុសយុវជន មួង សុភ័គ្រ ដែលបាត់ខ្លួននោះ ឲ្យដឹងថា ប្អូនប្រុសរបស់លោកបានបាត់ខ្លួននៅម្ដុំសាលាបឋមសិក្សាសុធារស ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ នៅពេលប្អូនប្រុសរបស់លោកបានយកម៉ូតូទៅឲ្យប្អូនប្រុសរបស់លោក មានព្រហ្មមុនីសកម្មជនព្រំដែន ដែលតុលាការចាប់ខ្លួនដាក់ពន្ធនាគារ។ លោក មួង សូនី សង្ស័យករណីបាត់ខ្លួនប្អូនប្រុសរបស់លោកនេះថា ប៉ូលិសអាចចាប់យកទៅឃុំខ្លួនស្ងាត់ៗ៖ «
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ជាច្រើនលើក ដើម្បីសួរអំពីករណីបាត់ខ្លួនយុវជន មួង សុភ័គ្រ នេះ តែលោកមិនលើកទូរស័ព្ទ។
យុវជន មួង សុភ័គ្រ មានអាយុ ២៤ឆ្នាំ លោកជាយុវជនសកម្ម ដែលចូលរួមតវ៉ាយ៉ាងសកម្មជាមួយក្រុមយុវជន និងពលរដ្ឋទាមទារយុត្តិធម៌សង្គម។ លោក មួង សូនី អំពាវនាវទៅអាជ្ញាធរ បើសិនជាចាប់ខ្លួនប្អូនប្រុសរបស់លោកមែននោះ សូមផ្ដល់ដំណឹងដល់ក្រុមគ្រួសារលោកបានដឹងផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។