ប្រវត្តិបុគ្គល
លោក លី រតនរស្មី ពីមេខ្យល់នាំពលករនៅស្រុកថៃ ក្លាយជាអ្នកបញ្ជាខ្មាន់កាំភ្លើង ក្រោយក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន
ប្រភពមួយចំនួន បានលាតត្រដាងថា លោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា ដែលតាមឃ្លាំមើល និងរាយការណ៍ពីសកម្មជនប្រឆាំងនៅក្នុងប្រទេសថៃ ទៅកាន់រដ្ឋាភិបាលកម្ពុជា។ ពួកគាត់យល់ឃើញថា ការបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា នេះ មិនមែនជាគោលបំណងរបស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែទំនងជាបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច។