ប្រវត្តិបុគ្គល

ប្រវត្តិបុគ្គល

លោក លី រតនរស្មី ពី​មេខ្យល់​នាំ​ពលករ​នៅ​ស្រុក​ថៃ ក្លាយ​ជា​អ្នក​បញ្ជា​ខ្មាន់កាំភ្លើង ក្រោយ​ក្លាយ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

ប្រភព​មួយ​ចំនួន បាន​លាតត្រដាង​ថា លោក លី រតនរស្មី ដែល​ជា​អ្នក​បញ្ជា​ឱ្យ​បាញ់សម្លាប់​លោក លិម គិមយ៉ា គឺជា​ជនបង្កប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាម​ឃ្លាំមើល និង​រាយការណ៍​ពី​សកម្មជន​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា។ ពួកគាត់​យល់​ឃើញ​ថា ការ​បញ្ជា​ឱ្យ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក លិម គិមយ៉ា នេះ មិនមែន​ជា​គោលបំណង​របស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែ​ទំនង​ជា​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់អំណាច។