តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ជួយឧបត្ថម្ភគាំទ្រសហព័ន្ធនេះ ដើម្បីបន្តបេសកកម្ម ទាមទារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរកម្ពុជាក្រោម។ តំណាងសហព័ន្ធយល់ថា បើខ្មែរក្រោមរឹងប៉ឹង ខ្មែរសព្វថ្ងៃនៅប្រទេសកម្ពុជា ក៏បានធូរស្បើយ រួចផុតពីការជ្រៀតជ្រែករបស់ប្រទេសវៀតណាម។
ក្នុងពិធីរម្លឹកខួប ១៦ឆ្នាំ នៃការចូលជាសមាជិកអង្គការប្រជាជាតិ និងប្រជាពលរដ្ឋដែលគ្មានអ្នកតំណាង ឬហៅកាត់ថា UNPO កាលពីថ្ងៃទី៨ ខែកក្កដា ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងអំពីសារសំខាន់នៃការចូលជាសមាជិកអង្គការអន្តរជាតិ ដែលតំណាងឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម លើឆាកអន្តរជាតិអស់រយៈពេល ១៦ឆ្នាំកន្លងមក។
សូមស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ជុំវិញរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។