បទ​សម្ភាសន៍​លោក មាជ សុវណ្ណរ៉ា អតីត​អ្នក​ទោសនយោបាយ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

លោក មាជ សុវណ្ណារ៉ា អតីត​អ្នក​ទោសនយោបាយ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា លោក​បាន​ទៅ​ថ្លែងការណ៍​ប្រាប់​គណៈកម្មការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​រួច​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា លោក​បាន​លើក ៣​ចំណុច​ដាក់​ជូន​គណៈកម្មការ​សិទ្ធិមនុស្ស ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​នៅ​ក្នុង​មហាសន្និបាត​លើក​ទី៣៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា​ខាង ហើយ​ដែល​លោក ហ៊ុន សែន នឹង​ចូលរួម​ផង​ដែរ។