ក្រុម​យុវជន​ខ្មែរថាវរៈ ស្នើ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ឱ្យ​លាលែង​ពី​តំណែង

0:00 / 0:00

ក្រុម​យុវជន​ខ្មែរ​ថាវរ: បាន​នាំ​គ្នា​ដើរ​កាន់​បដា និង​ញត្តិ ទៅ​ខាង​មុខ​ក្រសួង​កិច្ចការ​នារី នា​ព្រឹក​ថ្ងៃ​ទី២៥ សីហា។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​តវ៉ា​នៅ​មុខ​ក្រសួង​កិច្ចការ​នារី នៅ​ព្រឹក​ថ្ងៃ​ព្រហ័ស្បតិ៍ ទី២៥ សីហា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ចុះ​ចេញ​ពី​តំណែង ព្រោះ​ក្រសួង​នេះ មិន​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ស្ត្រី​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ ជាពិសេស ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ស្ត្រី​បុគ្គលិក​ណាហ្គាវើលដ៍ (Naga world)។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​ទាមទារ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ គឺ​ជា​ការ​ដាស់តឿន​មួយ​ដល់​ក្រសួង​កិច្ចការ​នារី ដែល​មិន​បាន​ជួយ​អន្តរាគមន៍​លើ​អំពើ​ហិង្សា និង​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​ក្រុម​សកម្មជន និង​អ្នក​តស៊ូ​មតិ​ជា​ស្ត្រី​កន្លង​មក។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។