លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២១ មិថុនា ចុះជួបប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីស្ដាប់ និងធ្វើរបាយការណ៍ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដាំអំពៅរបស់ ឧកញ៉ា លី យ៉ុងផាត់។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់មានការលំបាកយ៉ាងខ្លាំង ដោយសារពួកគាត់មិនអាចប្រកបមុខរបរចិញ្ចឹមជីវិត។ ពួកគាត់អំពាវនាវឲ្យ លោក ស៊ូប៊ែឌី ជួយដោះស្រាយជម្លោះដីធ្លីពួកគាត់ជាមួយក្រុមហ៊ុន លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦ មក។ លោក ស៊ូប៊ែឌី បានទទួលយកសំណើប្រជាពលរដ្ឋ ដើម្បីធ្វើរបាយការណ៍ដាក់បង្ហាញទៅសហគមន៍អន្តរជាតិ និងរដ្ឋាភិបាល ឲ្យជួយដោះស្រាយតាមដែលអាចធ្វើទៅបាន។
បន្ទាប់ពីជួបប្រជាពលរដ្ឋបញ្ចប់នៅម៉ោងជិត ១រសៀល លោក ស៊ូប៊ែឌី នឹងបន្តទៅជួបប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍ភ្លើងឆេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃដដែលនេះ។
សូមស្ដាប់ព័ត៌មានពិស្ដាររបស់លោក សេក បណ្ឌិត ពីខេត្តព្រះសីហនុ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។