0:00 / 0:00
ប្រធានគណបក្សបៃតងក្នុងប្រទេសអូស្ត្រាលីកាលពីសប្ដាហ៍ កន្លងទៅនេះ បានទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីបដិសេធមិនឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូល អូស្ត្រាលី-អាស៊ាន នៅខែមីនា ខាងមុខ ស្របពេលដែលគណបក្សពលករកំពុងថ្កោលទោសការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សូមស្ដាប់បទសម្ភាសន៍របស់តាំង សារ៉ាដា ជាមួយលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ ពីខាងគណបក្សពលករ ជុំវិញការបង្កើនល្បឿនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកៀរគររកក្រុមអ្នកគាំទ្ររបស់លោក ហ៊ុន សែន សម្រាប់កិច្ចប្រជុំដាច់ដោយឡែកមួយនៅ ពេលនោះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។