គណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មអហិង្សាដ៏ធំមួយប្រឆាំងថ្ងៃ៧ មករា នៅសប្ដាហ៍ក្រោយ។
ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងឡុងប៊ិច លោក ចាន់ វាសនា បានចេញលិខិតជូនដំណឹងនិងអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមក្នុងធ្វើមហាបាតុកម្មអហិង្សានោះ។ លោកបញ្ជាក់ក្នុងលិខិតថា គោលបំណងមហាបាតុកម្មនោះ គឺមិនទទួលស្គាល់ថ្ងៃ ៧ មករា ដោយចាត់ទុកថា ជាថ្ងៃដែលបរទេសឈ្លានពានមកលើទឹកដីកម្ពុជា។
មហាបាតុកម្មអហិង្សានោះ គេគ្រោងធ្វើនៅអគារអាណាហែម (1321 E Anaheim) នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០១៨ ខាងមុខ។ ថ្មីៗព័ត៌មានបណ្ដាញសង្គមឲ្យដឹងថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ទីក្រុងឡុងប៊ិច ត្រូវបានដកស្លាកសញ្ញា និងទង់គណបក្សប្រជាជនកម្ពុជា ចេញដោយមិនដឹងមូលហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។