ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​លោក សម សេរី ដែល​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន បាន​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក​វិញ

0:00 / 0:00

ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​លោក សម សេរី ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៥ មេសា ហើយ​របប​ក្រុង​ភ្នំពេញ​ស្នើសុំ​ឲ្យ​បញ្ជូន​មក​កម្ពុជា​វិញ​នោះ បាន​ទៅ​ដល់​ប្រទេស​ដាណឺម៉ាក​វិញ​ នៅ​ថ្ងៃ​សុក្រ​ទី​២៧ មេសា។

លោក សម សេរី បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​ប្រទេស ដាណឺម៉ាក អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch និង​អាជ្ញាធរ​ថៃ ដែល​បាន​អន្តរាគមន៍​យក​លោក​ចេញ​ពី​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព ទោះ​បី​មន្រ្តី​ស្ថានទូត​ខ្មែរ ប្រចាំ​ទីក្រុង​បាងកក ដែល​ព្យាយាម​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​លោក ទៅ​ប្រទេស​កម្ពុជា​វិញ​យ៉ាង​ណា​ក៏​ដោយ។

តុលាការ​របប​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៦ បាន​កាត់​ទោស​កំបាំង​មុខ ឲ្យ​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ រូប​នេះ ជាប់​ពន្ធនាគា​រយៈ​ពេល ៩​ឆ្នាំ ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី បាន​ភ្ជាប់​ប្រព័ន្ធ Skype ជាមួយ​លោក សម សេរី ដើម្បី​បកស្រាយ​បន្ថែម​អំពី​ការ​ឃាត់​ខ្លួន​លោក​ក្នុង​ប្រទេស​ថៃ​នោះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។