វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី ​សម្រាប់​យប់​ថ្ងៃ​អង្គារ ទី៣០ ខែកក្កដា

កម្ពុជា​បាន​ក្លាយ​ជា​របប​គ្រប់គ្រង​ក្រោម​បក្ស​តែ​មួយ​ដែល​អ្នក​វិភាគ​ខ្លះ​ ចាត់ទុកថា ​ជា​របប​ផ្ដាច់ការ​ គាបសង្កត់​និង​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ផ្នែក​នយោបាយ​ក្រោយ​ពី​របប​នេះ​បាន​រំលាយ​គណបក្ស​ប្រឆាំង​ហើយ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ឆ្នាំ២០១៨ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ហៅ​ថា​ជា​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​។​

តើ​រយៈពេល​ពេល​មួយ​ឆ្នាំ​មក​នេះ​របប​ក្រុង​ភ្នំពេញ​ បានធ្វើអ្វីខ្លះ? ហើយ គណបក្ស​ប្រឆាំង​វិញ​តស៊ូ​នៅ​ក្រៅ​ប្រទេស​សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ​ទាក់ទង​និង​ការ​​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើងវិញ​នោះ​? ​

សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​នឹង​ជជែក​អំពី​បញ្ហា​នេះ​ដែល​មាន​លោក​ សម រង្ស៊ី ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូលរួម​នៅ​រាត្រី​ថ្ងៃ​អង្គារ​ទី​៣០ខែ​កក្កដា​ចាប់​ពី​ម៉ោង​៧​កន្លះដល់​ម៉ោង​៨ក​ន្លះ យប់ ម៉ោង​នៅ​កម្ពុជា​។ សូមអរគុណ!​