លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិបានចេញវីឌីអូឃ្លីបជាភាសាអង់គ្លេសដ៏កម្រមួយ ដែលលោកអះអាងថា ជាវីដេអូដែលលោកនៅមានសេរីភាព។ លោក សម រង្ស៊ី អំពាវនាវទៅកាន់សហគមន៍អន្តរជាតិ មុនពេលលោកត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកាថា "លោកបានត្រៀមខ្លួនរួចរាល់ វិលត្រលប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិតក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ"។
នៅក្នុងវីឌីអូឃ្លីបជាង ៣នាទី ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣១ តុលានោះ លោក សម រង្ស៊ី ផ្ដែផ្ដាំសារចុងក្រោយ ទៅកាន់មនុស្សទាំងអស់លើពិភពលោក ទាំងអ្នកដែលធ្លាប់ស្គាល់លោក និងអ្នកមិនដែលស្គាល់លោកថា៖ « ពេលនេះ គឺជាពេលវេលាមួយ ដែលលោកអ្នក អាចមើលឃើញរូបខ្ញុំ ( សម រង្ស៊ី ) ជាលើកទី១ ហើយក៏អាចជាលើកចុងក្រោយដែរ ដែលឃើញលោកនៅ " មានជីវិត និងសេរីភាព "»។
លោកបញ្ជាក់ថា មេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន បានត្រៀមខ្លួនចាប់ខ្លួនលោក ឬសម្លាប់លោក តែទោះជាយ៉ាងនេះក្ដី នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ លោកមិនរាថយឡើយ លោកនឹងនៅតែដឹកនាំពលរដ្ឋ កម្មករ ពលករ និងសកម្មជនបក្សប្រឆាំងទាំងអស់វិលទៅកម្ពុជាវិញ ដូចផែនការកំណត់។
នេះជាវីដេអូរបស់លោក សម រង្ស៊ី ដែលកែសម្រួលជាភាសាខ្មែរដោយអាស៊ីសេរី
លោក សម រង្ស៊ី ផ្ដែផ្ដាំសារចុងក្រោយ ថាលោកសុខចិត្ដលះបង់ជីវិតលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានចេញវីដេអូឃ្លីបជាភាសាអង់គ្លេសដ៏កម្រមួយ ដែលលោកអះអាងថា ជាវីដេអូដែលលោកនៅមានសេរីភាព។ លោក សម រង្ស៊ី អំពាវនាវទៅកាន់សហគមន៍អន្តរជាតិមុនពេលលោកត្រលប់ទៅកម្ពុជាវិញនៅ ថ្ងៃទី៩វិច្ឆិកាថា “ លោកបានត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រលប់ទៅកម្ពុជាវិញ ទោះបីជាត្រូវលះបង់ជីវិត ក៏ដោយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ “។ ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖ »» គេហទំព័រ www.rfa.org/khmer »» យូធូប www.youtube.com/RFAKhmerVideo
Posted by RFA Khmer on Thursday, October 31, 2019
បាទ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍បន្ថែមរបស់លោក ទីន ហ្សាការីយ៉ា និង លោក សម រង្ស៊ី អំពីផែនការវិលទៅកម្ពុជាវិញនេះដូចតទៅ៖
សម្ភាសលោក សម រង្ស៊ី ទាក់ទងនឹងដំណើរទៅកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកាលោក សម រង្ស៊ី អះអាងថា លោកបានរៀបចំផែនការវិលត្រលប់ទៅកម្ពុជាវិញ រួចរាល់ហើយ គ្មានការផ្លាស់ប្ដូរអ្វីឡើយ ប៉ុន្តែលោក នឹងផ្ដល់ព័ត៌មានលំអិតនេះ នៅថ្ងៃទី៦ ខែវិច្ឆិកា គឺបីថ្ងៃមុននឹងដំណើររបស់លោក។ លោក អះអាងទៀតថា របបលោក ហ៊ុន សែន មិនអាចទប់ស្កាត់ផែនការរបស់លោក វិលទៅកម្ពុជាវិញ តាមរយៈការចាប់ចង និងបង្ខំឲ្យសកម្មជនបក្សប្រឆាំងសារភាពនោះទេ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និង លោក សម រង្ស៊ី។ ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖ »» គេហទំព័រ www.rfa.org/khmer »» យូធូប www.youtube.com/RFAKhmerVideo
Posted by RFA Khmer on Thursday, October 31, 2019