ស្របពេលដែលដំណោះស្រាយនយោបាយមិនទាន់កើតមាននៅឡើយ ក្រោយការថ្លែងសាររបស់លោក ហ៊ុន សែន នោះ មានប្រតិកម្មជាច្រើនគ្រប់មជ្ឈដ្ឋាន ពិសេសមានយុវជននៅឯកូរ៉េខាងត្បូង ជាយុវជនគណបក្ស សង្គ្រោះជាតិ បានអំពាវនាវឲ្យលោក ហ៊ុន សែន ឈប់លាបពណ៌អ្នកដែលមិនស្របនឹងការដឹកនាំរបស់ខ្លួនថាជាសត្រូវតទៅទៀត។ លោកកោតសរសើរលោក ហ៊ុន សែន ដែលថ្លែងនៅអង្គការសហប្រជាជាតិ ប៉ុន្តែលោកថា សន្ទរកថារបស់លោក ហ៊ុន សែន គឺផ្ទុយពីតថភាពពិតនៃសង្គមកម្ពុជាបច្ចុប្បន្ន។ លោកថាអ្វិដែលលោកមិនពេញចិត្ត និងតែងតែរិះគន់លោក ហ៊ុន សែន គឺមកពីលោក ហ៊ុន សែន មានភាពកម្សោយក្នុងការដឹកនាំ ដែលខ្វះការផ្សះផ្សាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។