"ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​មិន​អាច​បញ្ចប់​នៅ​ខែ​កុម្ភៈ​តាម​ការ​គ្រោង​ទុក"

0:00 / 0:00

ក្រុម​ការងារ​ចរចា​នៃ​គណបក្ស​ទាំង​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ ជួប​ប្រជុំ​គ្នា​នា​វិមាន​រដ្ឋ​សភា ដើម្បី​ធ្វើ​របាយការណ៍​បូក​សរុប​រួម​គ្នា​​ចំនួន ១០​ចំណុច ដែល​ជា​ចំណុច​មិន​ត្រូវ​រ៉ូវ​គ្នា​លើ​សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត ដាក់​ជូន​ទៅ​ថ្នាក់​ដឹកនាំ​រៀងៗ​ខ្លួន​ដើម្បី​ពិភាក្សា​បន្ត។ ក៏​ប៉ុន្តែ មិន​មាន​ការ​កំណត់​គ្នា​រវាង​មេដឹកនាំ​បក្ស និង​មេដឹកនាំ​បក្ស​​នៅ​ឡើយ។

សូម​​​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ទីន ហ្សាការីយ៉ា ពី​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។