អង្គការសង្គមស៊ីវិលចំនួន ៧៣ កាលពីថ្ងៃទី១ ខែ មិថុនា ទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការយកប្រព័ន្ធតុលាការ មកធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ អង្គការទាំង ៧៣ នេះ ថា ការធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនបក្សប្រឆាំងបែបនេះ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលត្រូវតែបញ្ឈប់ជាបន្ទាន់។ អង្គការទាំងនេះ ក៏ស្នើឱ្យរបបលោក ហ៊ុន សែន ចាត់វិធានការជាក់ស្ដែង ដើម្បីស្ដារសេរីភាពពលរដ្ឋ និងធ្វើយ៉ាងណាឱ្យជនគ្រប់រូប អាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការបញ្ចេញមតិ ជួបប្រជុំគ្នា និងចូលរួមក្នុងជីវភាពនយោបាយ ដោយសារី និង គ្មានការរឹតត្បិត ឬគំរាមកំហែង។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ១៤០ នាក់ហើយ ដែលត្រូវបានតុលាការ ឬប៉ូលិសកោះហៅទៅសាកសួរ។
ការធ្វើទុក្ខបុកម្នេញ លើមន្ត្រីបក្សប្រឆាំងនេះ ក៏រងការរិះគន់ និងថ្កោលទោសពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។