នារីខ្មែរល្បីឈ្មោះ ដែលមានសញ្ជាតិអាមេរិក និងជាមេធាវីផងនោះ គឺកញ្ញា សេង ធារី មានឈ្មោះនៅក្នុងបញ្ជីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងជិត ៥០ នាក់ ដែលត្រូវកោះហៅអោយចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញពីបទរួមគំនិតក្បត់ និងញុះញង់។
នៅថ្ងៃទី ១៤ ខែ មករា ខាងមុខ កញ្ញាត្រូវឡើងសវនាការជាលើកទីពីរ ដើម្បីតតាំងក្ដីនៅក្នុងតុលាការ។ កញ្ញា សេង ធារី ថាការចោទប្រកាន់នោះ ពុំមានមូលដ្ឋាន និងមានលក្ខណៈនយោបាយ។ ប៉ុន្តែ កញ្ញានៅតែប្តេជ្ញាថាតស៊ូមិនរាថយ ដោយប្រៀបធៀបការតស៊ូរបស់កញ្ញា និងសកម្មជនបក្សប្រឆាំង ដែលរងការចោទប្រកាន់ដែរ ថាជាកម្លាំងទឹកជំនន់ ដែលលាងជម្រះភាពអយុត្តិធម៌ និងឧបសគ្គទាំងឡាយ។
សូមលោកអ្នកនាង ស្ដាប់បទសម្ភាសន៍រវាងលោក មួង ណារ៉េត និង កញ្ញា សេង ធារី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។