លោក ហ៊ុន សែន ព្រមាន​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD នៅ​ថ្ងៃ​ស្អែក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា លោកនឹង​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​ត្រឹម​វេលា​ម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ស្អែក ប្រសិន​បើ​វិទ្យុនេះ មិន​ព្រម​សូមទោស។ ការ​ព្រមាន​នេះ បន្ទាប់ពី​លោកបាន​ស្នើសុំ​ឱ្យ​វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) សូមទោស​ជា​សាធារណៈ ក្រោយពី​ផ្សាយ​ព័ត៌មាន​ថា លោក ហ៊ុន ម៉ាណែត បាន​ចុះហត្ថលេខា ជំនួស​ឪពុក​លើ​ឯកសារ​ផ្តល់​ជំនួយ​ទៅឱ្យ​ប្រទេសតួគី​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី។

វិទ្យុសំឡេង​ប្រជាធិបតេយ្យ VOD គឺជា​វិទ្យុ​ឯករាជ្យ​ចុងក្រោយ​ដែល​កំពុង​មានវត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ខំត្រដរ​រស់​ក្រោយ​ពី​យុទ្ធនាការ​បិទ​វិទ្យុ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូចជា វិទ្យុ​អាស៊ីសេរី (RFA) និង​កាសែត​ឌឹខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ឆ្នាំ២០១៧ ជាដើម។

ទាក់ទងនឹងរឿងនេះ សូមលោកអ្នកនាង​រង់ចាំស្តាប់​សេចក្តីរាយការណ៍ព័ត៌មានពិស្តារ​របស់វិទ្យុអាស៊ីសេរី នៅក្នុង​ការផ្សាយ​របស់​យើង​នៅ​រាត្រីនេះ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។