"អឺរ៉ុប​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ​លាង​លុយ​កខ្វក់​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​នូវ​ការ​បាត់បង់​ថវិកាជាតិ​ច្រើន ដោយ​មន្ត្រី​ពុករលួយ"

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​បញ្ហា​ពុករលួយ និង​តម្លាភាព លើកឡើង​ថា ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា។ លោក​ថា ការ​សម្រេច​ចិត្ត​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​ក្រុម​អ្នក​រកស៊ី ឬ​បុគ្គល​ទូទៅ ជួបប្រទះ​នូវ​ការ​លំបាក​ច្រើន​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយ​ជាង​នេះ​ទៀត នឹង​ធ្វើ​ឱ្យ​លំហូរ​វិនិយោគ​បរទេស​នឹង​ត្រូវ​ធ្លាក់​ចុះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​លោក ប៉ិច ពិសី នាយក​គ្រប់គ្រង​កម្មវិធី​ជាន់ខ្ពស់ នៃ​អង្គការ​តម្លាភាព​កម្ពុជា (TI-Cambodia) ជុំវិញ​បញ្ហា​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។