រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ថា នឹង​តាមដាន​​ករណី​ហិង្សា​លើ​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ

0:00 / 0:00

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី (Australia) អ្នកស្រី ផេនី វង់ (Penny Wong) បាន​សរសេរ​លិខិត​ឆ្លើយតប​ទៅ​ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ អំពី​ការប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​អូស្ត្រាលី ដើមកំណើត​ខ្មែរ លោក សាន ប៊ុនឆាយ ក្នុង​ពេល​លោក​ទៅលេង​នៅ​ស្រុកកំណើត​នៅ​ឯ​ខែត្រ​បាត់ដំបង។

អ្នកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​អះអាង​នៅក្នុង​លិខិត​ថា អាជ្ញាធរ​អូស្ត្រាលី​យកចិត្តទុកដាក់​លើ​អំពើ​ហិង្សា​នេះ​។ អ្នកស្រី​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ស្វែងរក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ដើម្បី​ធានា​ថា ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណ​ត​ខ្មែរ ទៅ​លេង​ស្រុក​ខ្មែរ មាន​សុវត្ថិភាព។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង លោក ទីន ហ្សាការីយ៉ា និង​អ្នកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អំពី​បញ្ហា​នេះ​ដូច​តទៅ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។