រដ្ឋាភិបាលអាណត្តិទី៧ នេះ មានការផ្លាស់ប្ដូរសមាសភាពដឹកនាំច្រើន ក្នុងនោះ ក៏មានរួមទាំងអគ្គស្នងការនគរបាលជាតិថ្មីដែរ។ មេប៉ូលិសជាតិថ្មីនេះ គឺលោក ស ថេត ដែលជាអតីតស្នងការនគរបាលរាជធានីភ្នំពេញ។ លោក ស ថេត ឡើងមកជំនួសតំណែងលោក នេត សាវឿន ដែលបានឡើងទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
ក្នុងតំណែងអគ្គស្នងការថ្មី នៃនគរបាលជាតិ លោក ស ថេត បានប្ដេជ្ញាចិត្តរបស់លោក ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងរឿងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសិទ្ធិរបស់ពលរដ្ឋ។
តើបញ្ហាប្រឈមអ្វីខ្លះដែលលោក ស ថេត នឹងត្រូវដោះស្រាយ?
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក យ៉ង ចាន់តារា ជាមួយលោក ស ថេត អំពីរឿងនេះ៖...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។