គណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានចូលរួមបោះឆ្នោតគ្រប់អាណត្តិ តាំងពីឆ្នាំ១៩៩៣ កំពុងឈរលេខរៀងទី២០ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
គណបក្សកាន់អំណាច ដែលដឹកនាំដោយលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន ធ្លាប់ចាញ់ឆ្នោតទៅគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ១៩៩៣ ប៉ុន្តែ នៅតែអាចបន្តក្រាញអំណាចរហូតដល់ពេលបច្ចុប្បន្ន។
មន្រ្តីនាំពាក្យគណបក្សនេះអះអាងថា ការបន្តគ្រប់គ្រងអំណាចបានយូរបែបនេះ គឺដោយសារតែគោលនយោបាយក្នុងការអភិវឌ្ឍប្រទេស ដែលគណបក្សនេះ តែងតែយកមកប្រកួតប្រជែងដណ្តើមសំឡេងគាំទ្រពីរាស្រ្តម្ចាស់ឆ្នោតគ្រប់អាណត្តិ រួមទាំងអាណត្តិខាងមុខនេះផង។
សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ជុំវិញរឿងនេះដូចតទៅ …
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។