0:00 / 0:00
អតីតប្រធានសហជីពដ៏លេចធ្លោម្នាក់ គឺលោក ជា មុនី បានប្ដេជ្ញាចិត្តថា លោកនៅតែរក្សាជំហរដឹកនាំគណបក្សប្រឆាំងដែលហ៊ានរិះគន់ពីបញ្ហាអសកម្មភាពនៅក្នុងសង្គម ទោះបីជាកន្លងមក រដ្ឋាភិបាល បានចាប់ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ដាក់ពន្ធនាគារជាបន្តបន្ទាប់ក៏ដោយ។
ការប្ដេជ្ញាចិត្តរបស់លោក ជា មុនី នេះនៅក្រោយពេលលោកត្រូវបានអង្គសមាជវិសាមញ្ញគណបក្សបានបោះឆ្នោតឱ្យលោកធ្វើជាប្រធានគណបក្សកម្លាំងជាតិ ជំនួស លោក ស៊ុន ចន្ធី ដែលរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និង លោក ជា មុនី អំពីការប្ដេជ្ញាចិត្តដូចតទៅ៖