អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ប្រាប់អាស៊ីសេរីពីប្រទេសអាស៊ីនៅថ្ងៃទី៣០ តុលាថា គណបក្សសង្គ្រោះជាតិមានសង្ឃឹមថា អាជ្ញាធរថៃនឹងអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលកម្ពុជាតាមប្រទេសថៃ។
ការបង្ហាញពីសុទិដ្ឋិនិយមនេះ គឺក្រោយពេលមន្រ្តីគណបក្សសង្គ្រោះជាតិ បានចរចាជាមួយភាគីថៃ ដើម្បីសុំសម្របសម្រួលឲ្យអ្នកគាំទ្រ និងមន្រ្តីបក្សប្រឆាំង អាចវិលចូលប្រទេសកម្ពុជាវិញ តាមទឹកដីថៃ នៅថ្ងៃទី៩ ខែវិច្ឆិកានោះ។
ស្របពេលជាមួយគ្នានេះ លោកមិនភ្ញាក់ផ្អើលនឹងយុទ្ធនាការរបស់របបលោក ហ៊ុន សែន ដែលរៀបជើងព្រួល ដើម្បីទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងមន្រ្តីបក្សប្រឆាំងនោះទេ រួមទាំងល្បិចបង្ខិតបង្ខំឲ្យចូលសារភាពផង។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក អេង ឆៃអ៊ាង ជុំវិញរឿងនេះដូចតទៅ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។