អ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិ កញ្ញា សេង ធារី ជំរុញឱ្យមេធាវី លោក កឹម សុខា ចោទសួរតុលាការពីមូលហេតុដែលរដ្ឋាភិបាលមិនបណ្ដេញបណ្ដាទូតប្រទេសពាក់ព័ន្ធការចោទប្រកាន់ក្នុងសំណុំរឿងលោក កឹម សុខា ពីបទត្រូវរ៉ូវគ្នាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
កញ្ញាជំរុញបែបនេះបន្ទាប់ពីមេធាវីអះអាងថា តុលាការនឹងមិនកោះហៅតំណាងរដ្ឋបរទេសមួយចំនួនពាក់ព័ន្ធនឹងបទចោទមកធ្វើសាក្សីក្នុងតុលាការ ដោយសំអាងថា អនុសញ្ញាទីក្រុងវីយ៉ែនមិនអនុញ្ញាត។ លើសពីនេះតុលាការប្រាប់មេធាវីឱ្យចេញមុខហៅសាក្សីទាំងនោះដោយខ្លួនឯង ទាំងដែលមេធាវីអះអាងថា មានតែព្រះរាជអាជ្ញា ឬតុលាការទេ ដែលមានអំណាចកោះហៅសាក្សី។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី សុជីវី ជាមួយអ្នកជំនាញច្បាប់ និងនយោបាយអន្តរជាតិកញ្ញា សេង ធារី អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។