ព្រះចៅអធិការវត្តភ្នំសេរី និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកទឹកចិត្តឱ្យសកម្មជននយោបាយ និងសង្គមតម្កល់ប្រយោជន៍ជាតិឱ្យបានធំជាងប្រយោជន៍ក្រុម។
ព្រះតេជព្រះគុណអះអាងថា មានតែធ្វើបែបនេះទើបសកម្មជននយោបាយ និងសង្គមអាចគេចផុតពីការដែលត្រូវមេដឹកនាំពីរនាក់ ឪពុកកូន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត យកក្រុមគ្រួសារសាច់ញាតិ មកធ្វើជាចំណាប់ខ្មាំង ដើម្បីបង្ខំឱ្យពួកគេចុះចូលជាមួយបក្សកាន់អំណាច។ព្រះអង្គមានថេរដីកាបែបនេះបន្ទាប់ពីសារព័ត៌មានស្និទ្ធនឹងគ្រួសារត្រកូលហ៊ុន Fresh News បានផ្សព្វផ្សាយរូបថតលោក ហ៊ុន សែន ជួបជាមួយអតីតប្រធានចលនាសង្គ្រោះជាតិនៅក្នុងប្រទេសជប៉ុន លោក ហៃ វណ្ណា និងប្អូនប្រុស ព្រមទាំងបទសម្ភាសន៍ជាមួយ លោក ហៃ វណ្ណា ផង កាលពីថ្ងៃ ទី៣ ខែវិច្ឆិកា។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី សុ ជីវី ជាមួយព្រះចៅអធិការវត្តភ្នំសេរី និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។