0:00 / 0:00
សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ អះអាងថា ប៉ូលិសនៅតែបន្តឃ្លាំមើល ពួកគេជួបជុំគ្នាហូបនំបញ្ចុក នៅឃុំក្រវ៉ា ស្រុកបារាយណ៍។ មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឃុំក្រវ៉ា ចាត់ទុកថា ការបន្តឃ្លាំមើល និងថតរូប ពួកគេ ជួបជុំគ្នាហូបនំបញ្ចុកនេះ ជាការបំភិតបំភ័យ និងធ្វើឱ្យភ្ញៀវជាច្រើននាក់ ភ័យខ្លាច មិនហ៊ានចូលរួមកម្មវិធីនោះឡើយ។
ស្នងការខេត្តកំពង់ធំបដិសេធថា ពុំមានសមត្ថកិច្ចឃ្លាំមើលពលរដ្ឋហូបនំបញ្ចុកនោះទេ។ ឯមន្ត្រីសង្គមស៊ីវិល ថា ការជួបជុំគ្នាហូបនំបញ្ចុក ឬជជែករឿងនយោបាយ គឺជាសិទ្ធិរបស់ពលរដ្ឋ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យន់ សាមៀន ដូចតទៅ៖