ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការបរទេស​ជប៉ុន​ស្នើ​អន្តរាគមន៍​ទៅ​រដ្ឋភិបាល​កម្ពុជា​បញ្ឈប់​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គរ

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​បាន​ដាក់​ញ្ញត្តិ​ទៅ​ក្រសួង​ការបរទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី២៣ មករា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន អន្តរាគមន៍​ទៅ​រដ្ឋា​បាល​កម្ពុជា ឲ្យ​បញ្ឈប់​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ។

អនុប្រធាន​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ប្រទេស​ជប៉ុន អ្នកស្រី មាស ភារ៉ា ឱ្យ​ដឹង​ថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​គោរព​សិទ្ធិមនុស្ស​ដូចជា​នៅ​ប្រទេស​ជប៉ុន មិនអាច​ឈរ​មើល​រដ្ឋាភិបាល​កម្ពុជា​ធ្វើបាប​ប្រជាពលរដ្ឋ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ទាំង​បង្ខំ​បែបនេះ​បាន​ឡើយ។ អ្នកស្រី​ទទូច​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​ជា​ប្រទេស​បាន​ផ្ដល់​ជំនួយ​ដ៏​ធំ​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ ត្រូវ​ទប់​ស្កាត់​រដ្ឋាភិបាល​កម្ពុជា ដែល​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​អ្នកស្រី មាស ភារ៉ា អំពី​រឿង​នេះ​ដូច​តទៅ​៖